សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយប្រធានសមាគមកម្ពុជាជប៉ុន(JCA) នៅរសៀលថ្ងៃទី២៩ ខែឧសភាឆ្នាំ២០១៩ នេះបន្ទាប់ពីជំនួបជាមួយបណ្ឌិត​ យូស៊ី អាគី អ៉ីស៉ីហ្សាវ៉ា (Yoshiaki Ishizawa) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលសូហ្វីយ៉ាអាស៊ី​ សម្រាប់ការស្រាវជ្រាវ ​និងអភិវឌ្ឍមនុស្ស​ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក តាកាហាស៊ី ហ្វីមីអាគី (Takahashi Fumiaki)ប្រធានសមាគមកម្ពុជា-ជប៉ុន។ ក្នុងជំនួបនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្វាគមន៍ ហើយបានមានប្រសាសន៍ថា សម្ដេចពិតជារីករាយក្នុងការជួបជាមួយ លោក តាកាហាស៊ី ហ្វីមីអាគី និងសហការីរបស់គាត់ជាថ្មីម្ដងទៀត។ ក្នុងជំនួបនោះលោក តាកាហាស៊ី ហ្វីមីអាគី បានមានប្រសាសន៍ថា ថ្ងៃនេះលោកសូមចូលរួមអបអរសាទរដល់សម្ដេចតេជោចំពោះការថ្លែងសុន្ទរកថាគន្លឹះនៅក្នុងសិក្ខាសាលាស្ដីអំពីបរិយាកាសវិនិយោគនៅកម្ពុជាកាលពីព្រឹកមិញនេះ។ លោកបានមានប្រសាសន៍ថា អ្វីដែលសម្ដេចបានមានប្រសាសន៍ក្នុងសិក្ខាសាលានេះ គឺពិតជាងាយយល់ហើយពិតជាសំខាន់ ជាពិសេសអំពីស្ថានភាពការវិនិយោគដុល្លារនាពេលពេលខាងមុខ​ លោកក៏មានប្រសាសន៍ផងដែរថាលោកចង់ដឹងអំពីទស្សនៈវិស័យរបស់សម្ដេចពាក់ព័ន្ធទៅនឹងបញ្ហាអន្តរជាតិមួយចំនួនជាពិសេសពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិកមកជប៉ុន និងចង់ដឹងអំពីទំនាក់ទំនងរវាងកម្ពុជា និងអាមេរិកផងដែរ។ ពាក់ព័ន្ធនឹងបញ្ហានេះសម្តេចតេជោបានគូសបញ្ជាក់កម្ពុជាមិនចង់ធ្វើជាសត្រូវជាមួយប្រទេសណាមួយឡើយ តែងតែចង់ធ្វើមិត្តជាមួយបណ្ដាប្រទេសទាំងអស់រួមទាំងប្រទេសអាមេរិកផងដែរ ប៉ុន្តែយើងត្រូវតែរក្សានូវឯករាជ្យភាព អធិបតេយ្យភាពយើង។ មិនត្រឹមតែប៉ុណ្ណោះទេ សម្ដេចតេជោបានមានប្រសាសន៍អំពីទស្សនៈមួយចំនួនទៀតអំពីស្ថានភាពនយោបាយទូទៅជាពិសេសគឺពាក់ព័ន្ធទៅនឹងក្រុមរដ្ឋធម្មនុញ្ញរបស់អង្គការសហប្រជាជាតិជាពិសេសពាក់ព័ន្ធទៅនឹងអនុសញ្ញាអន្តរជាតិស្ដីអំពីទំនាក់ទំនងការទូត។ អ្វីដែលសម្តេចបានគូសបញ្ជាក់នេះ សម្តេចតេជោក៏បានស្នើដល់លោកតាកាហាស៊ី ហ្វីមីអាគី ពាំនាំទៅសហរដ្ឋអាមេរិក ថាកម្ពុជានៅតែចង់ធ្វើជាមិត្តល្អរបស់សហរដ្ឋអាមេរិក ហើយសម្តេចតេជោបានគូសបញ្ជាក់ថា ការវាយតម្លៃថាកម្ពុជាបោះបង់ចោលសហរដ្ឋអាមេរិកបែរងាកមកចាប់ចិននោះគឺខុសទាំងស្រុង។ ព័ន្ធនឹងការវិនិយោគសម្តេចនៅតែបន្តអំពាវនាវអោយវិនិយោគជប៉ុន ទៅវិនិយោគនៅកម្ពុជាដែលចំនុចនេះកាលពីព្រឹកមិញសម្តេចបានបង្ហាញក្នុងសិក្ខាសាលា ដែលមានអ្នកវិនិយោគិនជប៉ុនមានការចាប់អារម្មណ៍ ចំពោះលក្ខខណ្្ឌនិងឱកាសល្អៗនៅក្នុងកម្ពុជា ជាពិសេសនៅថ្ងៃនេះ សម្ដេចបានប្រកាសលុបចោលពន្ធកាត់ទុកមួយភាគរយនោះហើយ។ លោកសមាគមកម្ពុជា-ជប៉ុន គឺពិតជារីករាយអំពីគោលជំហររបស់សម្ដេចដែលបានប្រកាសនៅក្នុងអង្គសិក្ខាសិលាព្រឹកនេះ ហើយមិនតែប៉ុណ្ណោះគាត់នឹងខិតខំជំរុញធ្វើយ៉ាងណាឲ្យក្រុមហ៊ុនជប៉ុនជាពិសេសសហគ្រាសតូចនិងមធ្យម ។ សម្តេចតេជោបានគួសបញ្ជាក់បន្ថែមថា ទី១ចង់ឲ្យសមាគមបន្តជួយជំរុញឲ្យសហគ្រាសធុនតូច និងមធ្យមវិនិយោគនៅប្រទេសកម្ពុជា ទី២គឺចង់ឃើញឲ្យប្រទេសជប៉ុនបើកទីផ្សារបន្ថែមទៀតសម្រាប់នាំចូលកសិផល ផលិតផលកម្ពុជាពីប្រទេសកម្ពុជាទៅទីផ្សារជប៉ុន ហើយចំណុចទី៣ គឺសម្ដេចចង់ឃើញទំហំពាណិជ្ជកម្មទ្វេភាគីឡើងឡើងទៅ២០០០លាន ដុល្លារ ទៅ៥០០០លាន ដុល្លារនាពេលពេលខាងមុខ៕