សុខសប្បាយជាទេបងប្អូនជនរួមជាតិ? យើងទាំងអស់គ្នាពិតជារីករាយ និងមានមោទនភាពក្រៃលែង ដែលបានឃើញប្រទេសជាតិកំពុងរីកចម្រើនលឿនទៅមុខក្រោមដំបូលសន្តិភាព។ ការរីកចម្រើនរបស់ប្រទេសជាតិមកដល់ដំណាក់កាលនេះ គឺបានមកពីការរួមចំណែកយ៉ាងសំខាន់របស់បងប្អូនជនរួមជាតិ។ ដូច្នេះយើងបន្តចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស។ ខ្ញុំតែងតែនៅជាមួយបងប្អូនគ្រប់កាលៈទេសៈ ហើយនឹងរួមគ្នាបន្តជំរុញការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿង។ សូមជូនពរបងប្អូនបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍គ្រប់ៗគ្នា៕