ខ្ញុំនិងភរិយា នឹករឮកបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេស ជាពិសេសបងប្អូនកងទ័ពដែលកំពុងឈរជើងនៅតាមព្រំដែន។ ក្រោមម្លប់សន្តិភាពពេញលេញ ប្រទេសជាតិយើងរីកលូតលាស់កាន់តែឆាប់រហ័ស។ កម្ពុជារីកចម្រើនមកទល់ពេលនេះ ព្រោះយើងបាននាំគ្នាចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើងទាំងអស់គ្នា។ អរគុណចំពោះភក្តីភាព ការស្រឡាញ់រាប់អាន នឹងការគាំទ្រឥតងាករេចំពោះរូបខ្ញុំក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរុងរឿងលឿនទៅមុខ។ សូមជូនពរបងប្អូនជនរួមជាតិបានសប្បាយរីករាយក្នុងថ្ងៃឈប់ សម្រាកចុងសប្តាហ៍គ្រប់ៗគ្នា៕