ពាក្យចាស់ពោលថា(រពឹសដៃផ្ទៃឆ្អែត) ដែលចង់សំដៅអោយខំធ្វើការ ខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំដើម្បីទទួល ផលសម្រាប់ក្រុមគ្រួសារយើង។​ ដីតូចដាំ ជី បន្លែ ស្លឹកគ្រៃ។ល។​ ដីធំគួរជ្រើសមុខ ដំណាំដែលយើងត្រូវការជាប្រចាំយក មកដាំដើម្បីកុំអោយពិបាកដើររកទិញគេ នូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំនិងភរិយាបង្ហាញនូវការប្រមូលផល ដើមរដូវនូវមុខដំណាំចំនួនបីមុខក្នុងចំណោមដំណាំរាប់សិបមុខដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ៕