កាលពីប៉ុន្មានថ្ងៃកន្លងមកនេះ ខ្ញុំបានបង្ហោះរូបភាពការដាំដុះបន្លែបង្កានៅជុំវិញផ្ទះ ដែលនេះមិនមែនសម្រាប់ជាលម្អទេ ប៉ុន្តែសម្រាប់យកមកធ្វើម្ហូបអាហារ។ ខ្ញុំសូមជំរុញ និងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដាំដុះដំណាំបន្លែបង្កាសម្រាប់ទទួលទាន ជុំវិញផ្ទះ​ ព្រោះជីជាតិដីប្រទេសយើងគឺអំណោយផលល្អណាស់សម្រាប់ដំណាំកសិកម្ម។ ដាំដំណាំបន្លែផ្លែឈើគ្មានដាក់ជីគីមី គឺដើម្បីសុខភាពទាំងអស់គ្នា ទាំងសម្រាប់អ្នកដាំ និងអ្នកប្រើប្រាស់។ ជូនពរបងប្អូនបានសប្បាយរីករាយក្នុងថ្ងៃឈប់សម្រាកទាំងអស់គ្នា។