ថ្ងៃនេះ ខ្ញុំពិតជាសប្បាយចិត្តណាស់ ដែលបានជួបជុំពិសារអាហារស្រាយបួស «ខែរ៉ម៉ាឌន» ជាមួយបងប្អូនខ្មែរ-ឥស្លាម ៤,៧៥០នាក់ ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសាសនិកឥស្លាមមកពីបរទេសចំនួន៣២០នាក់ផងដែរ ដែលមាន៣២ជាតិសាសន៍ រួមទាំងតំណាងរបស់លោកអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) ៣នាក់ទៀតផង។ ខ្ញុំសូមអរគុណ បងប្អូន កូនក្មួយ ខ្មែរ-ឥស្លាមទាំងអស់ដែលបានរង់ចាំទទួលស្វាគមន៍ខ្ញុំយ៉ាងរាក់ទាក់ និងបានថតរូបអនុស្សាវរីយ៍ ដែលបង្ហាញពីការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅមកលើរូបខ្ញុំ។ ភាពសប្បាយរីករាយទាំងអស់នេះ គឺកើតឡើងទៅបាន ក៏ដោយសារកត្តាសុខសន្តិភាព ដែលមានលោកយាយ លោកតា អ៊ំ ពូមីង ឪពុកម្ដាយ និងបងប្អូនកូនក្មួយទាំងអស់ បានចូលរួមថែរក្សា ការពារជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សូមបងប្អូន កូន ក្មួយបន្តចូលរួមថែរក្សាការពារសន្តិភាពអោយបានគង់វង្ស។ មានសន្តិភាព ទើបមានការអភិវឌ្ឍន៍ទៅបាន។ សូមអរគុណបងប្អូនខ្មែរ-ឥស្លាមទាំងអស់ ដែលតែងតែគាំទ្រ និងបោះឆ្នោតអោយ គណបក្សប្រជាជនកម្ពុជា ដែលមានខ្ញុំជាប្រធាន ដើម្បីដឹកនាំកសាងប្រទេសជាតិយើងអោយកាន់តែរីកចម្រើនខ្លាំងឡើងថែមទៀត៕