នៅល្ងាចថ្ងៃទី ៧ ឧសភានេះ ខ្ញុំនឹងចូលរួមទទួលទានអាហារពេលល្ងាចនៅក្នុងថ្ងៃស្រាយបួសរ៉ម៉ាឌន ជាមួយបងប្អូនសាសនិកខ្មែរ-ឥស្លាម នៅកោះពេជ្យ។ ខ្ញុំពិតជាសប្បាយរីករាយយ៉ាងខ្លាំង ដែលបានឃើញសហគមខ្មែរ-ឥស្លាមទូទាំងប្រទេសកាន់តែរីកចម្រើនជាមួយនឹងសិទ្ឋិសេរីភាពពេញលេញទាំងក្នុងវិស័យរដ្ឋ វិស័យឯកជន និងក្នុងមុខរបរតូចធំនៅក្នុងប្រទេស ដោយគ្មានការរើសអើង។ អរគុណបងប្អូនសហគមខ្មែរឥស្លាមទាំងក្នុងនិងក្រៅប្រទេស ចំពោះទំនុកចិត្ត និងការគាំទ្រមកលើការដឹកនាំរបស់ខ្ញុំ។ សូមជូនពរបងប្អូនខ្មែរឥស្លាមទាំងអស់ទទួលបាននូវសេចក្តីសុខ និងពរពីអល់ឡោះនៅក្នុងខែបួសរ៉ម៉ាឌនទាំងអស់គ្នាកុំបីខានឡើយ៕