ក្នុងនាមខ្ញុំ ជានាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា និង ភរិយា ខ្ញុំសូមអបអរសាទរ និង សូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកឥស្លាមកម្ពុជា ក្នុង និង ក្រៅប្រទេស រួមទាំងបងប្អូន សាសនិកឥស្លាម នៅទូទាំងពិភពលោកផងដែរ ដែលបានចូល បួសខែរ៉ម៉ាឌន ដែលកម្ពុជានឹងចាប់ផ្ដើម នៅថ្ងៃចន្ទទី ១ ខែ រ៉ម៉ាឌន ឆ្នាំ ១៤៤០ ម៉ូហាំម៉ាត់ សករាជ ត្រូវនឹងថ្ងៃទី ៣ កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ដែលត្រូវនឹងថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៩ ។ ខ្ញុំសូមផ្ញើរនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និង របស់គណបក្សប្រជាជនកម្ពុជា តាំងពីដើមរៀងមក ។ ខ្ញុំសូមបួងសួងសុំអោយបងប្អូនទាំងអស់ទទួល បាននូវសេចក្កីសុខសប្បាយ ក្ដីមេត្តា ករុណា ពីអល់ឡោះគ្រប់ៗគ្នា និង សុំអោយអល់ឡោះ ទទួលយកនូវកុសលផល បុណ្យ ខែបួសរ៉ម៉ាឌន ទាំងអស់ដែល បងប្អូនបានប្រតិបត្តិ សាងឡើងកុំបីអាក់ខានឡើយ ៕ សូមអរគុណ