ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ ខែ មេសា គឺបានឈានចូលមកដល់ថ្ងៃចុងក្រោយហើយ នៅថ្ងៃទី ១៦ ខែ មេសា នេះ។ ប្រជាពលរដ្ឋទូទាំប្រទេស រួមទាំងទេសចរជាតិ និងអន្តរជាតិ បានកំសាន្តសប្បាយរីករាយជាមួយកម្មវិធី សង្រ្កាន្ត ដែលបានរៀបចំឡើងនៅស្ទើរគ្រប់បណ្តាខេត្តក្រុងទូទាំងប្រទេសកម្ពុជា ដែលបានផ្តល់ការកំសាន្តសប្បាយដល់បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយគ្មានការភ័យព្រួយអ្វីទាំងអស់។ ទន្ទឹមនឹងនេះដែរ បងប្អូនប្រជាពលរដ្ឋបានចូលរួមកំសាន្តសប្បាយជាមួយកងសមត្ថកិច្ច ដែលបានបង្ហាញនូវសាមគ្គីភាព និងការគោរពស្រឡាញ់ក្នុងលក្ខណៈជាបងប្អូននៃមហាគ្រួសារខ្មែរតែមួយ។ ឆ្នាំថ្មីនេះ នឹងនាំអោយកម្ពុជាកាន់តែរីកចម្រើនទៅមុខក្រោមម្លប់សន្តិភាពជានិច្ចនិរន្តរ៍។ សូមជូនពរបងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងទទួលបានជោគជ័យ និងសុខសុភមង្គលក្នុងក្រុមគ្រួសារគ្រប់ៗគ្នាពេញមួយឆ្នាំថ្មីនេះនិងក្នុងឆ្នាំក្រោយៗជាបន្តទៀត៕