សិទ្ឋិធ្វើនយោបាយឡើងវិញ ឬធ្វើកិច្ចការផ្សេងៗដែលគ្មានបំរាមហាមឃាត់ នៅវិទ្យាស្ថានជាតិអប់រំ កាលពីព្រឹកមិញថ្ងៃទី ២៥ ខែ មីនា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានមានប្រសាសន៍បញ្ជាក់អំពីសិទ្ឋិសេរីភាពចំពោះអស់លោក លោកស្រី ដែលទើបទទួលបាននីតិសម្បទាខាងនយោបាយឡើងវិញ គឺអស់លោក លោកស្រី មានសិទ្ឋិធ្វើនយោបាយពេញលេញនៅក្នុងប្រទេសកម្ពុជា។ បើអស់លោក លោកស្រី មិនបន្តអាជីពនយោបាយ គឺអស់លោក លោកស្រី ចង់ប្រកបកិច្ចការអ្វីក៏កាន់តែស្រួល ព្រោះមិនមានជាប់ពាក់ព័ន្ឋនឹងបំរាមហាមឃាត់អ្វីទៀតឡើយ។ អស់លោក លោកស្រី ដែលទទួលបានសិទ្ឋិធ្វើនយោបាយឡើងវិញបានហើយ គឺអាចត្រៀមរៀបចំខ្លួនពីឥឡូវ សម្រាប់ចូលរួមប្រកួតប្រជែង នៅក្នុងថ្ងៃបោះឆ្នោតក្រុមប្រឹក្សា ឃុំសង្កាត់ នាខែ ឧសភា ឆ្នាំ ២០២២។ សូមបញ្ជាក់ថា មានចំនួន ១១៨នាក់ ដែលតុលាការកំពូលបានចេញសាលដីការហាមឃាត់សិទ្ឋិធ្វើនយោបាយរយៈពេល៥ឆ្នាំ គឺរហូតដល់ខែ វិច្ឆិកា ឆ្នាំ ២០២២ ទើបមានសិទ្ឋិឡើងវិញ។ កន្លងមក ដោយមើលឃើញពីអត្ថប្រយោជន៍ប្រទេសជាតិជាធំនៅក្នុងគន្លងលទ្ឋិប្រជាធិបតេយ្យ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីសិទ្ឋិនយោបាយឡើងវិញ ដើម្បីផ្តល់ឱកាស និងបើកច្រកផ្តល់សិទ្ឋិសេរីភាពសម្រាប់បេក្ខជនមួយចំនួន ដែលចង់ចូលរួមនៅក្នុងឆាកនយោបាយឡើងវិញមុនថ្ងៃកំណត់។ នៅពេលនេះ អស់លោក លោកស្រី អាចដាក់ពាក្យស្នើសុំនីតិសម្បទារនយោបាយទៅកាន់ រដ្ឋមន្រ្តីនៃក្រសួងមហាផ្ទៃ ហើយក្រសួងនឹងស្នើមកកាន់នាយករដ្ឋមន្រ្តី បន្ទាប់មកគឺ នាយករដ្ឋមន្រ្តីនឹងស្នើសុំទៅព្រះមហាក្សត្រ។ ដូច្នេះ ចំពោះអស់លោក លោកស្រី ដែលទទួលបាននូសិទ្ឋិធ្វើនយោបាយឡើងវិញហើយ គឺសូមអាជ្ញាធរគ្រប់លំដាប់ថ្នាក់ចាប់តាំងពីថ្នាក់ខេត្ត ស្រុក ឃុំ និងភូមិ ត្រូវជួយសហការសម្របសម្រួលអោយអស់លោក លោកស្រីបានជួបជុំជាមួយអ្នកគាំទ្ររបស់ខ្លួននៅទីកន្លែងណាក៏បានដែរ ព្រោះជាសិទ្ឋិរបស់គាត់។ ទន្ទឹមនឹងនេះ គឺអស់លោក លោកស្រី មានសិទ្ឋិពេញលេញក្នុងការបង្កើតកម្មវិធីអនឡាញ កម្មវិធីទូរទស្ស វិទ្យុ ការជួបជុំ សន្និសីទកាសែត ឬតាមមធ្យោបាយផ្សេងៗ គឺគាត់មានសិទ្ឋិពេញលេញហើយ។ ទន្ទឹមនឹងនេះដែរ គឺអាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវជួយផ្តល់នូវការគាំពារ និងសុវត្ថិភាពដល់ពួកគាត់។ ចំពោះអ្នកទាំងឡាយណា ដែលមិនទាន់បានទទួលនីតិសម្បទាធ្វើនយោបាយ គឺគ្មានសិទ្ឋិធ្វើនយោបាយទេ គឺត្រូវរង់ចាំរហូតដល់ ខែ វិច្ឆិកា ឆ្នាំ ២០២២ បានមានសិទ្ឋិធ្វើនយោបាយឡើងវិញ។ បុគ្គលទាំងឡាយណាដែលប្រព្រឹត្តិខុសផ្ទុយនឹងច្បាប់ គឺត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ដោយខ្លួនឯងផ្ទាល់៕