សម្តេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នៅព្រឹកថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ចំនួន១,២៤៥នាក់ មាននារី ៥៧២នាក់។ និស្សិតដែលទទួលសញ្ញាបត្រនៅព្រឹកនេះ មាននិស្សិតបញ្ចប់ការសិក្សាកម្រិតបរិញ្ញាបត្ររង បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់។ ក្នុងចំណោមនិស្សិតទទួលសញ្ញាបត្រនេះ មាននិស្សិតអាហារូបករណ៍របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៦៦នាក់ (នារី ២៨នាក់) និងនិស្សិតពិការកាយសម្បទាចំនួន ៣នាក់ (នារី ១នាក់)។ គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី និងផ្សាយផ្ទាល់(Live)ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ពីវិទ្យាស្ថានជាតិអប់រំ៕