សុខសប្បាយជាទេ បងប្អូនជនរួមជាតិ? ពីម្សិល ឆ្លៀតទៅវាយកូនគោលបានមួយព្រឹក ស្រូបយកខ្យល់ធម្មជាតិបរិសុទ្ឋ ជាមួយនឹងកម្តៅព្រះអាទិត្យពេលព្រឹកបែកញើសជោគមានអារម្មណ៍ថាស្រួលខ្លួន។ ទោះរវល់ការងារប៉ុណ្ណា ក៏ខ្ញុំឆ្លៀតលេងកីឡា ដើម្បីសុខភាព។ ទោះមិនបានចេញទៅវាយកូនគោលនៅក្រៅ ក៏ហាត់ធាក់កង់ និងហែលទឹកនៅផ្ទះដែរ។ សុខភាពខ្ញុំគឺរឹងមាំជានិច្ច។ ថ្ងៃនេះបន្តធ្វើការមួយចំនួន និងជួបភ្ញៀវនៅផ្ទះ។ ការងារខ្ញុំគឺមានគ្រប់ពេល និងគ្រប់ទីកន្លែង ដើម្បីប្រទេសជាតិ។ សូមជូនពរជនរួមជាតិ និងក្មួយៗបានសប្បាយរីករាយថ្ងៃចុងសប្តាហ៍ និងធ្វើដំណើរជិតឆ្ងាយមានសុខសុវត្ថិភាពគ្រប់ៗគ្នា៕