ខេត្តក្រចេះមានទីតាំងនៅខាងកើតទន្លេមេគង្គ ដែលទាក់ទាញភ្ញៀវទេសចរមួយចំនួនដែលភាគច្រើនទៅទស្សនាអន្លង់ផ្សោតដែលនៅសេសសល់លើពិភពលោក។ ភូមិដែលគួរទៅទស្សនាគឺភូមិកាំពីដែលមានចម្ងាយប្រហែល១៥គីឡូម៉ែត្រពីទីរួមខេត្ត។

កណ្ដាលជាខេត្តនៅកណ្ដាលប្រទេសកម្ពុជាដែលព័ទ្ធជុំវិញទីក្រុងភ្នំពេញ។ ទីក្រុងរបស់ខេត្តនេះគឺតាខ្មៅ ខេត្តនេះក៏មានស្រុកឧត្ដុង្គដែលជាអតីតរាជធានីរបស់ប្រទេសនៅចន្លោះឆ្នាំ១៦១៨ និងឆ្នាំ១៨៦៦។ មានព្រះមហាក្សត្រមួយចំនួនគ្រងរាជ្យនៅរាជធានីឧត្តុង្គ។

ខេត្តនេះមានទីតាំងនៅចន្លោះខេត្តកណ្ដាល កំពត និងកំពង់ស្ពឺ។ ខេត្តតាកែវតែងតែត្រូវបានមើលរំលងពីទេសចរបរទេស ប៉ុន្តែទទួលចំណាត់ថ្នាក់ខ្ពស់ពីប្រជាជនក្នុងប្រទេសដែលធ្វើដំណើរទៅខេត្តនេះដើម្បីទស្សនាប្រាសាទនិងកន្លែងទេសចរណ៍ធម្មជាតិជាច្រើន។

បាត់ដំបងមានទីតាំងនៅភាគពាយព្យប្រទេសកម្ពុជា។ ខេត្តនេះមានប្រជាជនច្រើនជាងគេចំណាច់ថ្នាក់ទីពីរបន្ទាប់ពីទីក្រុងភ្នំពេញ។

កំពង់ចាមជាខេត្តធំទីបីរបស់ប្រទេសកម្ពុជា។ កំពង់ចាមជាខេត្តមួយក្នុងចំណោមខេត្តដែលមានចំនួនប្រជាជនច្រើនជាងគេក្នុងប្រទេសកម្ពុជា ហើយក៏ប្រហែលជាខេត្តដែលមានដីដែលមានជីជាតិច្រើនជាងគេផងដែរ។

កំពង់ឆ្នាំងជាខេត្តដែលគេស្គាល់ច្បាស់តាមរយៈការធ្វើឆ្នាំងដីដ៏វិចិត្រ។ ប្រជាជនក្នុងខេត្តនេះចូលចិត្តធ្វើឆ្នាំង ថូ និងប្រភេទរបស់របរធ្វើពីសេរ៉ាមិកផ្សេងទៀតអំឡុងពេលក្រោយការច្រូតកាត់រួច។